0

ស្រីល័ក្ខ ជាមេឈ្មួញដឹកឈើប្រណិតទៅលក់នៅវៀតណាមតាមច្រកអូរយ៉ាដាវសមត្ថកិច្ចទទួលបាន លាភសក្ការៈគ្រប់ៗគ្នា

ខេត្តរតនគិរី ៖ ទោះ​បី​ជា​​ប​ច្ចុ​ប្ប​​នេះ ក្នុង​​ខេត្ត​រតន​គិរី មាន​​ស​មត្ថ​កិច្ច​ ដ៏​​ច្រើន​​ស្អេក​ស្កះ យាម​​ប​ណ្តាក់​គ្នា​​ដូច​​ខ្យង តាម​​ដង​ផ្លូវ​​ចាំ​​ចា​ប់​ប​ង្ក្រាប បទ​ល្មើស​​ព្រៃ​ឈើ​ក៏​ដោយ ប៉ុ​ន្តែ​​គេ​​តែង​តែ​​ឃើញ សក​ម្ម​ភាព​​ដឹក​ឈើ​​ប្រ​ណិត របស់​​មេ​​ឈ្មួញ​​ដុះ​​ស្លែ​​ម្នាក់ឈ្មោះ ស្រី​ល័​ក្ខ គ្មាន​ញញើត​និង​សមត្ថកិច្ច ឬ​ច្បាប់ទម្លាប់ អ្វី​នោះឡើយ ព្រោះតែ​មេ​ឈ្មួញ​រូបនេះ ចេះ​ចាយលុយ​ដើម្បី​ទិញ​ទឹកចិត្ត មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​ជាក់ស្តែង​កាលពី ព្រឹក​ព្រលឹម ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ ឈ្មួញ​រូបនេះ បាន​ដឹកជញ្ជូន​ឈើប្រណិត ចេញពី​ក្រុង​បាន​លុង ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ ដោយ​ប្រើប្រាស់​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9372 ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ បណ្តោយអោយ​ឈ្មួញ​រូបនេះ ដឹកជញ្ជូន​យ៉ាង​រលូន ជា​រៀងរាល់ថ្ងៃ ដោយ​ផ្គើន​ទៅនឹង​ការ​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល​។​
​    ​
​ដោយឡែក​លោក សេង យូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង មិនអាច​ទាក់ទង​បានទេ​ដោយសារ ទូរស័ព្ទ​ចុច​ពុំ​ចូល​។ បើតាម​ប្រភព​ផ្សេងទៀត បាន​ខ្សិ​ប​ប្រាប់ អ្នកយកព័ត៌មាន​ថា ដោយសារ​ឈ្មួញ​រូបនេះ ប្រមូល​ទិញ​ឈើប្រណិត និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ  ដោយសារ​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ បានទទួល​លាភសក្ការៈ ជា​រៀងរាល់ខែ ពី​ឈ្មួញ​ខាងលើនេះ ប្រសិនបើ​ឈ្មួញ​រូប​ណា មិនបាន​បង់​ខែ ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប យក​ស្នាដៃ បង្អួត​ថ្នាក់លើ​៕

៤ ៥

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com